ថ្ងៃ អង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៥ ខែ មិថុនា ឆ្នាំ២០២៤ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប និងលោក ពុត លឿម អនុប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី ចុះពិនិត្យនិងវាយតម្លៃ ស្ថានភាពដំណាំស្រូវរងការប៉ះពាល់ពីដង្កូវហ្វូង នៅឃុំកៀនសង្កែ ស្រុកសូទ្រនិគម ដោយមានការអញ្ជើញចូលរួមពី លោក គឹម វណ្ណះ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងមន្ត្រីផ្សព្វផ្សាយកសិកម្មឃុំ។ ជាលទ្ធផលពិនិត្យឃើញ ប្រជាករដង្កូវហ្វូងនៅតាមស្រែមានការថយចុះ ក្រោយពីម្ចាស់ស្រែបាញ់ថ្នាំកម្ចាត់សត្វល្អិត និងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ចំពោះស្រែដែលមិនទាន់បាញ់ថ្នាំ នៅមានដង្កូវហ្វូងច្រើននៅឡើយ។ ទន្ទឹមនិងនេះលោកប្រធានមន្ទីរនិងក្រុមការងារ បានពន្យល់និងណែនាំកសិករ៖
- ណែនាំម្ចាស់ស្រែត្រូវចុះពិនិត្យស្រែជាប្រចាំ ចំពោះស្រែបាញ់ថ្នាំរួចត្រូវចុះវាយតម្លៃអត្រាដង្កូវងាប់និងរស់ក្នុងស្រែ
- ការផ្ទុះឡើងនៃដង្កូវហ្វូង វដ្តជីវិត ការផ្លាស់ទី អត្តចរិត និងការបំផ្លាញលើដំណាំកសិកម្ម
- ផ្សព្វផ្សាយពីវិធានការណ៍គ្រប់គ្រងដង្កូវហ្វូង
- ផ្លាស់ប្តូរសាធាតុសកម្មនៃថ្នាំកសិកម្ម(MOA) នាពេលបាញ់ក្រោយៗ ជៀសវាង ដង្កូវសុំាងនឹងថ្នាំ
បើមានកសិករមានចម្ងល់ និងបញ្ហាផ្សេងចំពោះដង្កូវហ្វូងនិងការប្រើប្រាស់ថ្នាំកសិកម្ម កសិករត្រូវទំនាក់ទំនងមកមន្ត្រីកសិកម្មឃុំ មន្ត្រីកសិកម្មស្រុកនិងខេត្ត ដើម្បីចុះទប់ស្កាត់ទាន់ពេលវេលា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម