លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ចុះពិនិត្យ និងផ្សព្វផ្សាយណែនាំវិធានការណ៍កម្ចាត់ដង្កូវហ្វូងដល់ ប្រជាកសិករនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី។
ចេញ​ផ្សាយ ២៦ មិថុនា ២០២៤
136

សៀមរាប៖ ថ្ងៃពុធ៥រោច ខែជេស្ឋ ឆ្នំារោង ឆស័ក ព​.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នំា២០២៤ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការី សហការជាមួយ លោកសេង ប៊ុនថា ប្រធានអនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបន្ទាយស្រី និងអាជ្ញាធរឃុំពញរះដាក់ បានចុះពិនិត្យ និងផ្សព្វវផ្សាយ ណែនាំវិធានការណ៍កម្ចាត់ដង្កូវហ្វូង នៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ដោយសារដង្កូវហ្វូងទើបបំផ្លាញលើផ្ទៃដីចំនួន២០ហិកតា របស់កសិកររងគ្រោះចំនួន១៥០គគ្រួសារ។  ក្រុមការងារបានផ្សព្វផ្សាយ និងណែនាំបន្ថែមពីវិធានកម្ចាត់ដង្កូវហ្វូង មានដូចជា៖វិធានការមេកានិច ការប្រើប្រេងម៉ាស៊ូតលាយដីខ្សាច់បាចលើស្រែដែលមានទឹក និងវិធានការប្រើប្រាស់ថ្នាំពុលអោយបានត្រឹមត្រូវ។ ជាមួយគ្នានេះដែរក្រុមការងារបានចែកជូនថ្នាំដង្កូវស្វិតចំនួន១០ដប ថ្នាំអស់ដង្កូវអ៊ីម៉ាចំនួន ២០កញ្ចប់ សម្រាប់ប្រើប្រាស់ក្នុងការកំចាត់ដង្កូវហ្វូងផងដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter