សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤ ការិយាល័យនីតិកម្មកសិកម្ម បានរៀបចំសម្របសម្រួលបើកវគ្គបណ្តុះបណ្តាលជម្រុញការអនុវត្តច្បាប់ស្តីពី"ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម" ក្រោមអធិបតីភាព លោក សឿម ស៊ីណា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូ្រនិគម តំណាងលោកអភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម មានការអញ្ជើញចូលរួមមានលោក សោម អោម មេឃុំពពេល និងលោក ភេម មុត មេភូមិត្រពំាងត្រុំ កម្មវិធីនេះបានធ្វើបទបង្ហាញ និងបង្រៀនពី៖ ១-ការការយល់ដឹងពីស្លាកសញ្ញាព័ត៌មានថ្នាំកសិកម្ម និងជីកសិកម្ម ២-ផលប៉ះពាល់នៃការប្រើប្រាស់ថ្នាំកសិកម្ម ៣-ចុះអនុវត្តណែនាំបន្ថែមអំពីបច្ចេកទេសប្រើប្រាស់ថ្នាំកសិកម្មឲ្យបានត្រឹមត្រូវ ការបោះចោលសំណល់ថ្នាំកសិកម្មប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពក្រោយប្រើប្រាស់រួច។ ដែលមានអ្នកចូលរួមសរុប ៤៥ស្រី៣០នាក់។ កម្មវិធីនេះ គាំទ្រដោយកញ្ចប់ថវិកាកម្មវិធីបស់មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម