លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្ត និងសហការីបានអមដំណើរឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះផ្សព្វផ្សាយ និងអន្តរាគមន៍កំចាត់ដង្កូវហ្វូង នៅស្រុកជីក្រែង និងស្រុកសូទ្រគម។
ចេញ​ផ្សាយ ២៧ មិថុនា ២០២៤
117

សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ៦រោច ខែជេស្ឋ ឆ្នំារោង ឆស័កព.ស ២៥៦៨ ត្រូវថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤  លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមសហការី បានអមដំណើរឯកឧត្តម ឃុន សាវឿន រដ្ឋលេខាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកជំទាវ ងិន សូនាថ អនុរដ្ឋលេខាធិការ និងឯកឧត្តមអ៊ឹង គឹមលាង អភិបាលរងនៃគណ:អភិបាលខេត្ត និងគណ:ប្រតិភូអមដំណើរចុះផ្សព្វផ្សាយ និងអន្តរាគមន៍កំចាត់ដង្កូវហ្វូង នៅក្នុងឃុំគោកធ្លកលើ ស្រុកជីក្រែង និងឃុំកៀនសង្កែ ស្រុកសូទ្រនិគម។ ក្នុងកិច្ចអន្តរាគមន៍នេះ គណៈប្រតិភូបានផ្តល់ថ្នាំគីមីកសិកម្មជូនដល់កសិករទាំង២ឃុំ និងបានផ្តល់អនុសាសន៍ល្អៗដល់កសិករក្នុងការកំចាត់ដង្កូវហ្វូង ដោយបន្តធ្វើការថែទាំដំណាំស្រូវអោយលូតលាស់ល្អ ដើម្បីទទួលបានទិន្នផលខ្ពស់ និងចំណេញច្រើន។

ចំនួនអ្នកចូលទស្សនា
Flag Counter