មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន០១ករណី នៅក្នុងភូមិសាស្រ្តស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ២៨ មិថុនា ២០២៤
66

 សៀមរាប៖ ថ្ងៃព្រហស្បតិ៍៦រោច ខែជេស្ឋ ឆ្នំាររោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នំា ២០២៤ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម ដឹកនាំដោយលោក ស្រី កែវសុភ: នាយរងខណ្ឌរដ្ឋបាលជលផល បានចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទដោយឧបករណ៍ខុសច្បាប់បានចំនួន ០១ករណីប្រើឧបករណ៍លបលូប្រើរបាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ) ចាប់ពីចំណុចលលកទាល់ ដល់ចំណុចជ្រោយសក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង  ក្រុមការងារបានធ្វើកាប់បំផ្លាញចោលឧប​ករណ៍ខុសច្បាប់នៅនឹងកន្លែងមាន៖  ឧបករណ៍លបលូប្រើរបាំងសាច់អួនក្រឡាតូចជាង ៣សង់ទីម៉ែត្រ ក្បាលលបលូចំនួន០៨គ្រឿង របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រប្រវែង៩០០ម៉ែត្រ ចម្រឹងចំនួន៤០០ដើម  និងលែងត្រីចំនួន១០គីឡូក្រាម ។

ចំនួនអ្នកចូលទស្សនា
Flag Counter