ថ្ងៃ សុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ២០២៤ លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មខេត្ត លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី ចូលរួមពិធីដាំកូនឈើព្រៃលិចទឹក នៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្រោមអធិបតីភាពលោក នៅ សំរដ្ឋា អភិបាលរង នៃគណ:អភិបាលស្រុក ប្រាសាទបាគង ដែលបានឧបត្ថម្ភដោយអង្គការRECOFCT ។ សមាសភាពចូលរួមៈ លោក យូរ ច័ន្ទប្រសិទ្ធ អនុប្រធាននាយកដ្ឋានអភិរក្ស លោកស្រីចាន់ រតនា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍នេសាទ អធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ក្រុមអន្តរាគមន៍ថ្នាក់ជាតិ ប្រចាំការនៅឃុំកំពង់ភ្លុក មន្ទីរបរិស្ថានខេត្ត អង្គការរីកូស រដ្ឋបាលឃុំកំពង់ភ្លុក សហគមន៍នេសាទកំពង់ភ្លុក ប្រជាការពារ សិស្សានុសិស្ស និងប្រជាពលរដ្ឋ សរុបចំនួន២០០នាក់ ស្រ្តីចំនួន៦០នាក់។ កូនឈើព្រៃលិចទឹកដែលត្រូវដាំលើផ្ទៃដីទំហំ១០ហិកតា មានចំនួន ៦ ០០០ដើម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម