សៀមរាប៖ ថ្ងៃព្រហស្បតិ៍១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម រួមនឹងសហការី បានចុះអនុវត្តសកម្មភាពការងារអធិការកិច្ចដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុង ចរាចរណ៍ទិញលក់ចែកចាយ លើទីផ្សារក្នុងស្រុកស្វាយលើ សរុបបានចំនួន០៨ ដេប៉ូ ។ លោកប្រធានការិយាល័យនីតិកម្មកសិកម្ម បានណែនាំឱ្យការអនុវត្តការតាំងលក់ល្អ តាមប្រភេទ ជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវ មានរបៀបរយស្របតាមបច្ចេកទេស ព្រមទាំងពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានយត្រឹមត្រូវ និងសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថានផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម