មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន០៤ករណីនៅទីតំាងផ្សេងៗ នៅស្រុកជីក្រែង ស្រុកពួក ស្រុកសូទ្រនិគម និងប្រាសាទបាគង។
ចេញ​ផ្សាយ ០៨ កក្កដា ២០២៤
87

សៀមរាប៖ ថ្ងៃចន្ទ៣កើត ខែអាសាឍ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវថ្ងៃទី៨ ខែកក្កដា ឆ្នំា២០២៤ មន្ត្រីជំនាញខណ្ឌរដ្ឋបាលសៀមរាប នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានសហជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន បានចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន០៤ករណី រួមមាន៖ប្រើប្រាស់មងពាក់ប្រវែង ២៥០ ម៉ែត្រ  ក្រឡា០,០៦ សម្រុង១,២ ម៉ែត្រ ចំនួន០១ករណី (នៅដែននេសាទសហគមន៍ស្ទឹងជ្រៅ ស្រុកជីក្រែង )  ប្រើប្រាស់ឧបករណ៍ បក្បាលបចំនួន ៥គ្រឿង របាំងសាច់អួនក្រឡាតូចជាង ០,០៣ ម៉ែត្រប្រវែង ១៣០០ ម៉ែត្រ ចម្រឹងចំនួន ៩០០ ដើម លែងត្រីចំនួន១០គីឡួ ចំនួន១ ករណី (ក្នុងដែននេសាទសហគមន៍កែវពណ៌ ស្រុកពួក ) ប្រើប្រាស់ឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ និងលើសប្រវែង ក្បាលលបលូចំនួន ០៩គ្រឿង របាំងសាច់អួនប្រវែង ៩០០ ម៉ែត្រ ចម្រឹងចំនួន ៤០០ ដើម លែងត្រី១៥ គីឡូក្រាម ចំនួន០១ករណី (នៅក្នុងដែនសហគមន៍នេសាទកំពង់ឃ្លំាង ស្រុកសូទ្រនិគម) និងប្រើប្រាស់ឧបករណ៍ស្បៃមុង៖ ក្បាលស្បៃមុង ១០គ្រឿង របាំងស្បៃមុងប្រវែង ៤០០ ម៉ែត្រ ចម្រឹងចំនួន ២៥០ ដើម លែងត្រី១០គីឡូក្រាម ចំនួន ០១ ករណី (ក្នុងដែននេសាទសហគមន៍ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង)។ ចំពោះឧបករណ៍ល្មើសច្បាប់ត្រូវបានក្រុមការងារធ្វើការបំផ្លាញចោលនៅនឹងកន្លែងកើតហេតុ។
 

ចំនួនអ្នកចូលទស្សនា
Flag Counter