មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា ២០២៤ ជាមួយរដ្ឋបាលស្រុកបន្ទាយស្រី និងរដ្ឋបាលស្រុកប្រាសាទបាគង។
ចេញ​ផ្សាយ ០៩ កក្កដា ២០២៤
101

សៀមរាប៖ ថ្ងៃអង្គារ៤កើត ខែអាសាឍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នំា២០២៤  លោក ជ្រូក គីមវ៉េង នាយរងផ្នែករដ្នបាលព្រៃឈើបន្ទាយស្រី បានដឹកនាំមន្រ្តីសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ ចូលរួមអបអរសាទររុក្ខទិវា ៩កក្កដា ២០២៤ និងយុទ្ធនាការដាំកូនឈើផ្កាចំនួន៥៥០០ ដើមតាមដងផ្លូវ របស់រដ្ឋបាលសាលាស្រុកបន្ទាយស្រីក្រោមអធិបតីភាព លោក រិន ឡូត អភិបា លនៃគណៈអភិបាលស្រុកបន្ទាយស្រី និងលោក ថាប់ សារ៉ន ប្រធានក្រុមប្រឹក្សាស្រុកបន្ទាយស្រី  និងមានការអញ្ជើញចូលរួមពីលោក លោកស្រីអាជ្ញាធរមូលដ្ឋាន កងរាជអាវុធហត្ថ ព្រះសង្ឃ ស.ស.យ.ក មន្រ្តីរាជការចំណុះឱ្យរដ្ឋបាលស្រុកបន្ទាយស្រីទំាងអស់ ដោយបានដាំកូនឈើសរុបអស់ចំនួន ៥ ៥០០ដើមតាមដងផ្លូវ។ ក្នុងថ្ងៃដដែល លោក សួន សុភាព និងលោក វ៉េង លី មន្រ្តីខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចូលរួមអបអរសាទររុក្ខទិវា ៩ កក្កដា នៅភូមិរលួសខាងលិច ឃុំរលួស ស្រុកប្រាសាទបាគង ដោយដាំកូនឈើប្រភេទដើមក្ងោកសរុបចំនួន១០០០ ដើម តាមសងខាងផ្លូវ ក្រោមអធិបតីភាពលោក សូរ ប្លាតុង  អភិបាលនៃគណៈអភិបាលស្រុកប្រាសាទបាគង និងមានការអញ្ជើញចូលរួមពីកងកម្លាំងរាជអាវុធហត្ត  ប៉ូលីស សិស្សានុសិស្ស កាកបាទក្រហម ស.ស.យ.ក  អាជ្ញាធរជាតិអប្សរា លោកគ្រូ អ្នកគ្រូ អាជីវករ និងបងប្អូនប្រជាពលរដ្ឋ ដែលមានអ្នកចូលរួមសរុបចំនួន ៨០០ នាក់។

ចំនួនអ្នកចូលទស្សនា
Flag Counter