មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន០២ករណី ស្ថិតក្នុងដែនសហគមន៍នេសាទស្រុកជីក្រែង និងស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចេញ​ផ្សាយ ១១ កក្កដា ២០២៤
76

សៀមរាប៖ ថ្ងៃពុធ៥កើត ខែអាសាឍ ឆ្នំារោងឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម  និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុចមុខពាមមាត់ខ្លា ដល់កោះដាច់ក្នុងដែនសហគមន៍នេសាទអន្លង់សំណរ និងកំពង់ឃ្លាំងចំនួន០២ករណី ដោយកាប់បំផ្លាញចោលឧបករណ៍លបលូប្រើរបាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ និងឧបករណ៍ស្បៃមុង ខុសច្បាប់នៅនឹងកន្លែងមាន៖ ១-ឧបករណ៍លបលូប្រើរបាំងសាច់អួនក្រឡាតូចជាង ៣សង់ទីម៉ែត្រ ក្បាលលបលូចំនួន១៥គ្រឿង  របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ប្រវែង១២០០ម៉ែត្រ  ចម្រឹងចំនួន៣០០ដើម និង ២۔ឧបករណ៍ស្បៃមុង ក្បាលស្បៃមុងចំនួន២០គ្រឿង របាំងស្បៃមុងប្រវែង៨០០ម៉ែត្រ  ចម្រឹងចំនួន១៥០ដើម   លែងត្រីចម្រុះចំនួន៣០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter