លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម ចុះពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងជី ថ្នាំកសិកម្ម នៅស្រុកក្រឡាញ់។
ចេញ​ផ្សាយ ១១ កក្កដា ២០២៤
113

សៀមរាប៖ ថ្ងៃព្រហស្បតិ៍៦កើត ខែអាសាឍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដាឆ្នាំ២០២៤  លោក ហ៊ុន រស្មី ប្រធានការិយាល័យនីតិកម្មកសិកម្ម នឹងសហការី បានចុះអនុវត្តសកម្មភាពការងារអធិការកិច្ចដេប៉ូលក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម ដែលកំពុង ចរាចរណ៍ទិញលក់ចែកចាយ លើទីផ្សារក្នុងស្រុកក្រទ្បាញ់ សរុបបានចំនួន០៧ដេប៉ូ។ ចុះពិនិត្យទីតាំងផលិតជីទឹក(លក្ខណ:គ្រួសារសាកល្បង)របស់កសិករ ឈ្មោះ ឆន ឈី ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិដំណាក់ខ្ចាស់ ឃុំសំបួរ ស្រុកក្រទ្បាញ់ ខេត្តសៀមរាប។ ក្រុមការងារបានណែនាំការអនុវត្តការតាំងលក់ល្អ តាមប្រភេទ ជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវ មានរបៀបរៀបរយស្របតាមបច្ចេកទេស និងពន្យល់រំលឹកដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថាន។

 

ចំនួនអ្នកចូលទស្សនា
Flag Counter