សៀមរាប៖ ថ្ងៃសុក្រ៧កើត ខែអាសាឍ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២៤ ការិយាល័យវិស្វកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាបបានសហការជាមួយការិយាល័យកសិកម្មធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម និងអាជ្ញាធរឃុំ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការប្រើប្រាស់ និងថែទាំគោយន្តដល់កសិករនៅភូមិថ្នល់ ឃុំចាន់ស ស្រុកសូទ្រនិគម ដែលមានកសិករចូលរួមចំនួន ៣២នាក់ ស្រី២នាក់។ គោលបំណងរបស់កម្មវិធីនេះគឺ ឱ្យប្រជាកសិករដែលមានគោយន្តត្រូវចេះប្រើតាមបច្ចេកទេស និងចេះតែទាំក្រោយការប្រើប្រាស់រួច ដើម្បីកាត់បន្ថយការចំណាយលើការជួសជុល។ វគ្គបណ្ដុះបណ្ដាលនេះផងដែរ គឹគាំទ្រថវិកាកម្មវិធីឆ្នំា២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម