វគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសក្រោយពេលប្រមូលផលដំណាំបន្លែ ដល់កសិករដំាបន្លែ និងសមាជិកសហគមន៍កសិកម្មកន្ទ្រំាងបល័្លងរស្មីស្រ្តីសាមគ្គី ស្រុកប្រាសាទបាគង។
ចេញ​ផ្សាយ ១២ កក្កដា ២០២៤
148

សៀមរាប៖ ថ្ងៃសុក្រ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ការិយាល័យផ្សព្វផ្សាយកសិកម្មសហការជាមួយអាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងគណៈកម្មការសហគមន៍កសិកម្ម បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសក្រោយពេលប្រមូលផលដំណាំបន្លែដល់កសិករដំាបន្លែ និងសមាជិកសហគមន៍កសិកម្មកន្ទ្រំាងបល័្លងរស្មីស្រ្តីសាមគ្គី នៅភូមិតាត្រាវ (លំពុក) ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ដែលមានអ្នកចូលរួមសរុប ៣៦ នាក់ស្រី២៧ នាក់ ។ គោលបំណងនៃកម្មវិធីគឺដើម្បីបង្កើនចំណេះដឹងបន្ថែម និងផលប្រយោជន៍ផ្សេងៗដល់កសិករ ស្តីពីកិច្ចការងារក្រោយប្រមូលផល។ វគ្គបណ្ដុះបណ្ដាលនេះគំាទ្រដោយថវិកាកម្មវិធីឆ្នំា២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។

ចំនួនអ្នកចូលទស្សនា
Flag Counter