សៀមរាប៖ ថ្ងៃចន្ទ១០កើត ខែអាសាឍ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២៤ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក លី ពន្លឺ ប្រធានការិយាល័យតាមដាន និងវាយតម្លៃ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយអំពីគោលគំនិតសហគមន៍កសិកម្មទំនើប និងច្បាប់ស្តីពីសហគមន៍កសិកម្មដល់អាជ្ញា ធរឃុំ ស្រុក (បន្ទាយស្រី ជីក្រែង ក្រឡាញ់ និងអង្គរជុំ ដែលមានអ្នកចូលរូមសរុប ៤២នាក់ ស្រី ៥នាក់។សិក្ខាសាលានេះ មានគោលបំណងចែករំលែក និងផ្សព្វផ្សាយឲ្យបានកាន់តែទូលំទូលាយ ដល់អាជ្ញាធរមូលដ្ឋានបានជ្រាបកាន់តែច្បាស់នឹងអាចផ្សព្វផ្សា យបន្តដល់ប្រជាកសិករដែលមានសក្តានុពលនៅតាម មូលដ្ឋាន ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ សម្របសម្រួលរៀបចំដោយលោក គង់ សុជា ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងសហការី បានសហការជាមួយក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍កសិកម្ម នៃអគ្គនាយកដ្ឋានកសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម