មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផល បានចំនួន០៣ករណី (ក្រុងសៀមរាប ចំនួន០២ករណី និងស្រុកប្រាសាទបាគងចំនួន០១ករណី)។
ចេញ​ផ្សាយ ១៦ កក្កដា ២០២៤
79

សៀមរាប៖  ថ្ងៃចន្ទ១០កើត ខែអាសាឍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម សហការជាមួយគណៈកម្មការសហគមន៍នេសាទចុងឃ្នៀសដោយប្រើកម្លាំងចំនួន ០៧នាក់ កាណូត ចំនួន ០២គ្រឿង បានចុះត្រួតពិនិត្យ ទប់ស្កាត់ បង្រ្កាបបទល្មើសជលផលចាប់ពីចំណុចមាត់ពាមចុងឃ្នៀស រហូតដល់ជ្រោយពពាយក្នុងដែនសហគមន៍នេសាទចុងឃ្នៀស។ ជាលទ្ធផល បង្ក្រាបបទល្មើសជលផលបានចំនួន០២ករណី (ឧបករណ៍លបព្រឹស ១០០ និងឧបករណ៍ស្បៃមុង ដែលជាឧបករណ៍ខុសច្បាប់ស្តីពីជលផល) ដោយបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ឧបករណ៍លព្រើស ១០០ ចំនួន១៥ខ្សែ ស្មើនិង ១៥០ព្រើស ក្បាលស្បៃមុងចំនួន២៥គ្រឿង របាំងស្បៃមុងប្រវែង៨០០ម៉ែត្រ  ចម្រឹងចំនួន១៥០ដើម   លែងត្រីចម្រុះចំនួន០៤គីឡូក្រាម ។  ចំណែកសង្កាត់រដ្ឋបាលជលផលប្រាសាទបាគង សហការជាមួយសហគមន៍នេសាទកំពង់ភ្លុកចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដោយឧបករណ៍ខុសច្បាប់បានចំនួន០១ករណី ( ធ្វើនេសាទដោយឧបករណ៍ស្បៃមុង) នៅចំណុច ផ្លូវឡានក្នុងដែននេសាទសហគមន៍ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ដោយកាប់បំផ្លាញចោលនៅនឹងកន្លែងមាន÷ក្បាលស្បៃមុងចំនួន០៨គ្រឿង  របាំងស្បៃមុងប្រវែង៣០០ម៉ែត្រ  ចម្រឹងចំនួន២០០ដើម  និងលែងត្រីចំនួន១០គីឡូក្រាម ។

 

ចំនួនអ្នកចូលទស្សនា
Flag Counter