មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប បានចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផល ស្ថិតក្នុងដែនសហគមន៍នេសាទស្រុកជីក្រែងចំនួន០១ករណី និងស្រុកសូទ្រនិគមចំនួន០២ករណី។
ចេញ​ផ្សាយ ២២ កក្កដា ២០២៤
77

សៀមរាប៖ ថ្ងៃអាទិត្យ១រោច ខែអាសាឍ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម បានចុះត្រួតពិនិត្យ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើស នេសាទខុសច្បាប់ក្នុងរដូវបិទនេសាទក្នុងដែននេសាទសហគមន៍នេសាទកំពង់ឃ្លាំង នៅចំណុចខាងជើងជ្រោយស ចំនួន ០១ករណី ដែលប្រើប្រាស់ឧបករណ៍លបលូ ដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រ ដោយបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖  ក្បាលលបលូចំនួន០៧ គ្រឿង   របាំងសាច់អួនប្រវែង ៧០០ម  ចម្រឹងចំនួន ៣០០ដើម  លែងត្រីចំនួន ១០គីឡូក្រាម។ ក្នុងថ្ងៃនេះដែល សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ សហការជាមួសហគមន៍នេសាទមាត់ខ្លា ចុះបង្រ្កាបបទល្មើស នេសាទ នៅដែនសហគមន៍មាត់ខ្លា ចំណុចកោះត្រែង និងកន្លែងអភិរក្សជលផលផ្ទោលស្រោង ចំនួន០២ករណី(ប្រើប្រាស់លបលូក្រឡាតូចជាងបីសង្ទីម៉ែត្រ និងឧបករណ៍ស្បៃមុង) ដោយបានធ្វើការកាប់បំផ្លាញចោលណ៍នៅនឹងកន្លែងមាន៖ ក្បាលលបលូ ចំនួន០៧គ្រឿង  របាំងសាច់អួនក្រឡាតូចជាងបីសង់ម៉ែត្រប្រវែង ៨០០ម៉ែត្រ  ចម្រឹងចំនួន៤០០ ដើម  ក្បាលស្បៃមុងចំនួន០៤គ្រឿង របាំងស្បៃមុងប្រវែង៣០០ម៉ែត្រ និងលែងត្រីចំនួន៣០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter