សៀមរាប៖ថ្ងៃពុធ៤រោចខែអាសាឍឆ្នាំរោងឆស័កព.ស២៥៦៨ត្រូវនឹងថ្ងៃទី២៤ខែកក្តដាឆ្នាំ២០២៤ ការិយាល័យកៅស៊ូ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពី បច្ចេកទេសកែច្នៃកៅស៊ូសន្លឹកសំដិលដោយខ្យល់ ដល់កសិករកៅស៊ូគ្រួសារ នៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី មានកសិករចូលរួមសរុប ៣២នាក់ស្រី១៣នាក់។ វគ្គបណ្ដុះបណ្ដាលនេះគាំទ្រដោយថវិកាតាមកម្មវិធីឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម