សៀមរាប៖ ថ្ងៃពុធ៤រោច ខែអាសាឍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្តដា ឆ្នាំ២០២៤ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរ និងថ្នាក់ដឹកនាំការិយាល័យជំនាញ បានជួបពិភាក្សាការងារជាមួយក្រុមការងារសរសេរគម្រោងរបស់អង្គការFAO ដែលដឹកនាំដោយលោក ច័ន្ទ ដានិត អ្នកសម្របសម្រួលរៀបចំគម្រោងនៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប។ ការពិភាក្សាបានផ្តោតសំខាន់ទៅការពង្រឹងភាពធន់នឹងអាកាសធាតុ របស់សហគមន៍ នៃតំបន់ការពារធម្មជាតិ តាមរយៈការបន្ស៊ាំជីវចម្រុះប្រព័ន្ធសត្វ និងដំណាំ ដែលនឹងក្លាយទៅជាឈ្មោះគម្រោងនៅពេលបញ្ចប់ការសរសេរ។ បន្ទាប់ពីការពិភាក្សាក្រុមការងារនឹងបន្តដំណើរទៅសិក្សាស្វែងយល់ពីកសិដ្ឋានចិញ្ចឹមសត្វ ទីសត្វឃាត និងសហគមន៍ដាំដំណាំនៅក្នុងខេត្តសៀមរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម