វគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មកសិកម្ម តាមកិច្ចសន្យាដល់កសិករនៅឃុំកន្រ្តាំង ស្រុកប្រាសាទបាគង។
ចេញ​ផ្សាយ ២៤ កក្កដា ២០២៤
141

សៀមរាប៖ នៅថ្ងៃពុធ៤ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤  ការិយាល័យកសិ-ឧស្សាហមកម្មនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសៀមរាប ដឹកនាំដោយលោកស្រី តាន់ អេងនី ប្រធានការិយាល័យកសិឧស្សាហកម្ម និងសហការី បានបើកវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មកសិកម្ម តាមកិច្ចសន្យាកសិករស្ថិតនៅភូមិពង្រ ឃុំកន្រ្តាំង ស្រុកប្រាសាទបាគង ក្រោមអធិបតីយភាព លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម តំណាងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ជើញពីសំណាកលោកស្រី ជ្រះ ធីតា ជាជំទប់ទី១ឃុំកន្រ្តាំង លោកឡុញ សារឿន អនុប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានស្រុកប្រាសាទបាគង។  វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន៣៨នាក់ ស្រី២៩នាក់។ គាំទ្រដោយថវិកាកម្មវិធីឆ្នំា២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត។

ចំនួនអ្នកចូលទស្សនា
Flag Counter