សៀមរាប៖ ថ្ងៃព្រហស្បតិ៍៥រោច ខែអាសាឍ ឆ្នាំរោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដាឆ្នាំ២០២៤ លោក ខិ ចាន់ប៊ុណ្ណារិទ្ធ អនុប្រធានការិយាល័យនីតិកម្មកសិកម្ម និងសហការី ចុះអនុវត្តសកម្មភាពការងារអធិការកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពីការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយលើទីផ្សារក្នុងស្រុកអង្គរជុំ និងស្រុកវ៉ារិន ។ ជាលទ្ធផល៖ ត្រួតពិនិត្យដេប៉ូដាក់លក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម សរុបបានចំនួន១២ដេប៉ូ (ស្រុកអង្គរជុំ០៧ដេប៉ូ និងស្រុកវ៉ារិន០៥ដេប៉ូ ) ក្នុងនោះមាន០២ដេប៉ូ បានតាំងលក់ថ្នាំជីកសិកម្មដោយពុំបានឆ្លងវគ្គអប់រំសមត្ថភាពវិជ្ជាជីវៈ ។ក្រុមការងារបានណែនាំឲ្យដាក់ពាក្យស្នើសុំឆ្លងវគ្គបណ្តុះបណ្តាលនៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តសៀមរាប។ ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំការអនុវត្តការតាំងលក់ល្អ តាមយថាប្រភេទ ជី ថ្នាំកសិកម្ម និងការតាំងលក់បានត្រឹមត្រូវមានរបៀបរៀបរយស្របតាមបច្ចេកទេស និងពន្យល់រំលឹកម្ចាស់ដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម