សៀមរាប៖ ថ្ងៃព្រហស្បតិ៍៥រោច ខែអាសាឍ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២៤ លោក ហ៊ឹប មោរ៉ា ប្រធានផ្នែកវារីវប្បកម្ម ដឹកនាំដោយលោក ស្រី កែវសុភ: នាយរងខណ្ឌរដ្ឋបាលជលផលសៀមរាប បានបើកវគ្គបណ្តុះបណ្តាលស្តីពីបច្ចេកទេសផលិតពូជត្រី និងការចិញ្ចឹមត្រីក្នុងស្រះ ជាលក្ខណ:គ្រួសារ ដល់កសិករនៅក្នុងភូមិថ្មី ឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ចំនួន២៩គ្រួសារ។ គោលបំណងគឺដើម្បីឱ្យប្រជាកសិករចេះពីបច្ចេកទេសផលិតពូជត្រីដោយខ្លួនឯងផ្ទាល់ និងបច្ចេកទេសចិញ្ចឹមត្រីតាមលក្ខណៈគ្រួសារ ដើម្បីបង្កើតចំណូលក្នុងគ្រួសារបន្ថែម។ វគ្គបណ្ដុះបណ្ដាលនេះគាំទ្រដោយថវិកាកម្មវិធីឆ្នំា២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀរាប។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម