លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផល នៅក្នុងដែនសហគមន៍ចុងឃ្នៀស ក្រុងសៀមរាប។
ចេញ​ផ្សាយ ២៦ កក្កដា ២០២៤
68

សៀមរាប៖ថ្ងៃព្រហស្បតិ៍៥រោច ខែអាសាឍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងគណ:កម្មការសហគមន៍នេសាទចុងឃ្នៀស គណៈបញ្ជាការឯកភាពក្រុងសៀមរាប ដឹកនាំដោយលោក ហាយ យង់ អភិបាលរង នៃគណ:អភិបាលក្រុងសៀមរាប និងលោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោកធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប ដោយប្រើប្រាស់កម្លាំងសរុប ២០នាក់ កាណូតចំនួន០២គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យ ដើម្បីបង្ក្រាបបទល្មើសជលផល នៅចំណុចចាប់ពី ក្រៅពាមចុងឃ្នៀស រហូតដល់មាត់ពាមចុងឃ្នៀស កោះភេពពាយ ចំហថ្គោល ដល់អូរប្រតប់ ក្នុងដែននេសាទសហគមន៍ចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ។ ជាលទ្ធផល ធ្វើការបង្ក្រាបបានចំនួន១ករណី ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់នៅនឹងកន្លែងមាន៖ ក្បាលបចំនួន១៣គ្រឿង របាំងសាច់អួនក្រឡាតូចជាង០,០៣ម៉ែត្រប្រវែង ១ ៣០០ម៉ែត្រ ចម្រឹងចំនួន៦០០ដើម និងបានព្រលែងត្រីចំនួន  ៧០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter