០១គ្រួសារ ដំាដើមឈើ០១ដើម
ចេញ​ផ្សាយ ២៩ កក្កដា ២០២៤
71

ខេត្តសៀមរាប៖ ថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នំា២០២៤ ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចូលរួមជាមួយលោកនាយរងផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ នាយរងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី លោកនាយសង្កាត់រដ្ឋបាលព្រៃឈើបន្ទាយស្រី សង្កាត់រដ្ឋបាលព្រៃឈើកន្ទួតខ្នារក្រៅ ទទួលសម្របសម្រួលជូនក្រុមការងារយុទ្ធនាការដាំឈើក្រោមប្រធានបទ''0១គ្រួសារដាំដើមឈើ0១ដើម" ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលដឹកនាំដោយឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ  ព្រមទាំងសមាជិកសរុបចំនួន១០០គ្រួសារ។ ក្នុងគោលបំណង ដើម្បីចូលរួមការពារ និងថែរក្សាប្រភេទឈើប្រណិត និងការពារបរិស្ថាន។ ក្រុមការងារបានធ្វើការដាំកូនឈើគ្រញូងចំនួន១០០ដើមដែលជាប្រភេទឈើប្រណិត ក្នុងសួនអនុស្សាវរីយ៍ ហើយបានចូលទស្សនាដើមមេពូជឈើគ្រញូង ក្នុងចំការពូជឈើក្រញូងផងដែរ ។

ចំនួនអ្នកចូលទស្សនា
Flag Counter