សៀមរាប៖ ថ្ងៃអាទិត្យ ៨រោច ខែអាសាឍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រួវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលក្រស្រឡាញ់សង្កាត់រដ្ឋបាលជលផលពួក បានសហការជាមួយគណៈកម្មការសហគមន៍នេសាទកែវពណ៌ ដោយប្រើប្រាស់កំលាំងចូលរួម៨នាក់ និងកាណូតចំនួន ២គ្រឿងចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទ ក្នុងដែនសហគមន៍នេសាទកែវពណ៌ ចាប់ពីពាមមេជ្រៃ ដល់ចំណុចថ្គោលខាងមាត់ព្រៃ ជាលទ្ធផលបង្ក្រាបបានចំនួន០១ករណី ដែលជាបទល្មើសជលផល ប្រើប្រាស់ឧបករណ៍ប ។ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ស្តីពីជលផលនៅនឹងកន្លែងមាន៖ ក្បាលបចំនួន០៥គ្រឿង របាំងសាច់អួនក្រឡាតូចជាង០,០៣ម៉ែត្រប្រវែង ១ ០០០ម៉ែត្រ ចម្រឹងចំនួន១ ២០០ដើម ព្រលែងត្រីចំនួន១០គីឡូ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម