មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាបសហការជាមួយមន្រ្តីការិយាល័យនគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច ចុះផ្សព្វផ្សាយច្បាប់ស្ដីពី ជលផល។
ចេញ​ផ្សាយ ០១ សីហា ២០២៤
55

សៀមរាប៖ ថ្ងៃពុធ១១រោច ខែអាសាឍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលផ្សារលើ បានចូលរួមសហការជាមួយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចបានចុះផ្សព្វផ្សាយ អប់រំ  ណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ការទិញ លក់ ផលិត ថែរក្សាទុក និងដឹកជញ្ជូនឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផល នៅចំណុចមុខផ្សារលើធំថ្មី ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានចំនួន០៤គ្រួសារ។ គោលបំណង គឺ ដើម្បីជំរុញឱ្យពួកគាត់ចូលរួមផ្សព្វផ្សាយអំពីឧបករណ៍នេសាទខុសច្បាប់ដលប្រជាកសិករនេសាទ និងជាចូលរួមចំណែកក្នុងការកាត់បន្ថយបទល្មើសជលផលផលដែរ។

ចំនួនអ្នកចូលទស្សនា
Flag Counter