សៀមរាប៖ ថ្ងៃព្រហស្បតិ៍១២រោច ខែអាសាឍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែសីហា ឆ្នំា២០២៤ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ធបាលព្រៃឈើសៀមរាប បានដឹកនាំលោកនាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើស្វាយលើ លោកនាយរងសង្កាត់រដ្ឋបាលព្រៃឈើសូត្រនិគមរួមជាមួយលោកនាយសាលាព្រមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សបានចូលរួមសហការណ៍ជាមួយអង្គការ អេរីកុន ប្រទេសជប៉ុន បានដំាកូនឈើចំរុះចំនួន ១១០០ ដើម ស្ថិតនៅបរិវេណអនុវិទ្យាល័យពពេល ភូមិត្រពាំងត្រុម ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ នៅក្នុងឱកាសនេះដែរ លោក ម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានចែកជូននូវសៀវភៅចំនួន ២៤០ ក្បាល និងប៊ិចចំនួន២៤០ ដើមដល់សិស្សានុសិស្សក្នុងអនុវិទ្យាល័យពពេលផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម