ពិធីលែងកូនត្រី និងដុតបំផ្លាញចោលឧបករណ៍ឆក់ត្រី នៅបឹងបង្កោង ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ។
ចេញ​ផ្សាយ ០៤ សីហា ២០២៤
137
ថ្ងៃ សៅរ៍ ១៤រោច ខែអាសាឍ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ០៣ ខែ សីហា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំពិធីលែងកូនត្រី និងដុតបំផ្លាញចោលឧបករណ៍ឆក់ត្រី ក្រោមអធិបតីភាព ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅបឹងបង្កោង ភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ។ អញ្ជើញចូលរួមក្នុងពិធីរួមមាន៖ឯកឧត្ដម អ៊ឹង គឹមលាង អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្ដម ប៉ែន ផល្លីការ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្ដម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប លោក កើត គា នាយអធិការខាងជើងបឹងទន្លេសាប លោក ម៉េង សុថៃ ប្រធានស្ថានីយផលិតពូជត្រីទឹកសាបបាទី ខេត្តព្រៃវែង លោក ឈឿន វិចិត្រ អភិបាលរង នៃគណៈអភិបាលស្រុកប្រាសាទបាគង លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប លោក-លោកស្រីមន្រ្តីរាជការ នៃខណ្ឌរដ្ឋបាលជលផលសៀមរាប លោកមេឃុំ លោកមេភូមិ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួន ២០០នាក់។ កម្មវិធីបានលែងកូនត្រីចំរុះចំនួន ៤០ ០០០កូន មានដូចជាកូនត្រីប្រាចំនួន ១៥ ០០០កូន កូនត្រីឆ្ពិនចំនួន ១២ ០០០កូន ត្រីអណ្ដែងទន់ចំនួន ៨ ០០០កូន កូនត្រីក្រាញ់ កូនត្រីព្រលូងចំនួន ៥ ០០០កូន និងបានដុតបំផ្លាញចោលឧបករណ៍ឆក់ត្រីចំនួន ២៩៥គ្រឿង ផងដែរ។
ចំនួនអ្នកចូលទស្សនា
Flag Counter