មន្ត្រីខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផល ស្ថិតក្នុងដែននេសាទស្រុកសូទ្រនិគមបានចំនួន ០២ករណី និងស្រុកប្រាសាទបាគង ចំនួន ០១ករណី។
ចេញ​ផ្សាយ ០៨ សីហា ២០២៤
70

សៀមរាប៖ នៅថ្ងៃពុធ០៣កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនិងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤  ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទក្នុងដែននេសាទសហគមន៍នេសាទកំពង់ឃ្លាំង បានចំនួន០២ករណី(នេសាទដោយប្រើប្រាស់ឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣សង់ទីម៉ែត្រចំនួន ០១ ករណី និងឧបករណ៍ស្បៃមុងចំនួន០១ករណី)។ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ក្បាលលបលូចំនួន ០៨គ្រឿង  របាំងសាច់អួនប្រវែង ៧០០ម៉ែត្រ ចម្រឹងចំនួន ៦០០ដើម  ក្បាលស្បៃមុងចំនួន ០៦គ្រឿង  របាំងសាច់ស្បៃមុងប្រវែង៥០០ ម៉ែត្រ លែងត្រីចំនួន  ២០គីឡូក្រាម។  ចំណែកសង្កាត់រដ្ឋបាលជលផលប្រាសាទបាគង សហការជាមួយប៉ុស៍្តនគរបាលរដ្ឋបាលឃុំកំពង់ភ្លុកនិងសហគមន៍នេសាទចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទ នៅចំណុចកោះត្រែង និងផ្លូវយាងបានចំនួន ០១ករណី (នេសាទដោយឧបករណ៍បប្រើរបាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ)។ ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖  ក្បាលបចំនួន ០៤គ្រឿង របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រប្រវែង៣០០ម៉ែត្រ  ចម្រឹងចំនួន២០០ដើម  លែងត្រីចំនួន១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter