សៀមរាប៖ ថ្ងៃចន្ទ៨កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នំា២០២៤ លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប និងសហការី លោកខឹម សំអែល មន្រ្តីការិយាលយ័កសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកជីក្រែង ថ្នាក់ដឹកនាំសហគមន៍នេសាទអន្លង់សំណរ បានអមដំណើរឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យមើលវារីវប្បករចិញ្ចឹមត្រី និងចិញ្ចឹមបង្កង របស់កសិករចំនួន២គ្រួសារនៅឃុំអន្លង់សំណរ ស្រុកជីក្រែង ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម