សៀមរាប៖ថ្ងៃពុធ១០កើត ខែស្រាពណ៍ ឆ្នំារោងឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នំា២០២៤ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងសហការីសហការជាមួយលោក ប៉ោក គង់ មន្ត្រីបច្ចេកទេសនៃការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍នៃក្រុងសៀមរាបរាប និងអាជ្ញាធរសង្កាត់សៀមរាប មានក្រុមប្រឹក្សាសង្កាត់ មេភូមិភូមិអារញ្ញ មេភូមិភ្នំក្រោម និងមេភូមិក្រសាំងរលើងរួមគ្នាចុះពិនិត្យមើលស្ថានភាពជំនន់ទឹកទន្លេប៉ះពាល់ និងលិចលង់ស្រូវស្រាលដើមរដូវនៅក្នុងភូមិសាស្ត្រនៃភូមិទាំង៣ខាងលើ។ តាមរយៈនៃការចុះពិនិត្យ និងវាយតម្លៃរួមគ្នាលើផលប៉ះពាល់នោះ បានលទ្ធផលគឺ ស្រូវដែលរងការលិចលង់ផុតចុងស្រូវមានចំនួន ៤៦ហិកតា(៣៨គ្រួសារ) បានត្រូវខូចខាតព្រោះជំនន់ទឹកទន្លេនឹងបន្ត ឡើងហើយស្រូវទាំងអស់នោះកំពុងស្ថិតនៅក្នុងដំណាក់កាលចេញផ្កាដាក់ម្សៅ និងខ្លះអោនដាក់គ្រាប់តែមិនទាន់ដល់ពេលប្រមូលផលនៅឡើយ និងប៉ះពាល់ដោយជំនន់ទឹកទន្លេមានចំនួន ៥៤ហិកតា (៤២គ្រួសារ)ទៀតដែលស្ថិតនៅក្នុងដំណាំក់កាលដូចគ្នា ។ នៅក្នុងរយៈពេលខ្លីខាងមុខ ស្រូវដែលប៉ះពាល់ទាំងនោះ នឹងឈានទៅរកការខូចខាតផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម