សៀមរាប៖ថ្ងៃព្រហស្បតិ៍១១កើត ខែស្រាពណ៍ ឆ្នាំរោងឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្ត្រីជំនាញ សហការជាមួយអាជ្ញាធរភូមិ ឃុំ និងភ្នាក់ងារសុខភាពសត្វភូមិ និងការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកសូទ្រនិគម ចុះចាក់ថ្នាំការពារជំងឺសារទឹកគោ ក្របី ជូនប្រជាពលរដ្ឋនៅភូមិសន្ទៃ ឃុំដានរុន ស្រុកសូទ្រនិគម។ ជាលទ្ធផល ក្រុមការងារបានធ្វើការចាក់ថ្នាំដល់សត្វគោ ក្របីសរុបចំនួន ៨៤០ក្បាល ក្នុងនោះ៖ គោចំនួន ៥១០ក្បាល និងក្របីចំនួន ៣៣០ក្បាល និងបានផ្ដល់ថ្នាំចំនួន ៩មុខ ទឹកថ្នាំសម្លាប់មេរោគ និងសម្ភារៈមួយចំនួនទៀតដល់ភ្នាក់ងារសុខភាពសត្វភូមិផងដែរ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម