មន្រ្តីជំនាញ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប សហការជាមួយអាជ្ញាធរមូលដ្ឋានចុះពិនិត្យផ្ទៃដីដំណំាស្រូវប៉ះពាល់ និងខូចខាតដោយទឹកជំនន់ ស្ថិតនៅភូមិសាស្រ្តក្រុងសៀមរាប។
ចេញ​ផ្សាយ ២១ សីហា ២០២៤
66

សៀមរាប៖ថ្ងៃពុធ២រោច ខែស្រាពណ៏ ឆ្នាំរោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០​២៤  លោក តាន់ ជាយុទ្ធថា អនុប្រធានការិយាល័យក្សេត្រ​សាស្ត្រនិងផលិតភាពកសិកម្ម និងកញ្ញា គិក ឃឿយ មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និង​ផលិតភាពកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយមន្រ្តីការិយាល័យសេដ្ឋកិច្ច និង​អភិវឌ្ឍន៍សហគមន៍ក្រុងសៀមរាប អាជ្ញាធរភូមិ សង្កាត់ជ្រាវ បានចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពផ្ទៃដីដំណាំស្រូវប៉ះពាល់ និងខូចខាតដោយទឹកជំនន់ទឹកទន្លេ ស្ថិតនៅសង្កាត់សៀមរាប ក្រុងសៀមរាប។  ក្រុមការងារបានជួបប្រជុំពិភាក្សាជាមួយសមាជិកក្រុមប្រឹក្សាសង្កាត់ និងមេភូមិ ដើម្បីធ្វើការវាយតម្លៃផលប៉ះពាល់ និងខូចខាត  ចុះវាយតម្លៃជាក់ស្តែងនៅទីវាល។ ជាលទ្ធផល  ផ្ទៃដីប៉ះពាល់សរុបចំនួន ១០១ ហិកតា មាន៤ភូមិ ស្មើ១០៩គ្រួសារ និងផ្ទៃដីខូចខាតសរុបចំនួន៧៧  ហិកតា មាន៤ភូមិ ស្មើ៨៨គ្រូសារ។ ចំពោះស្ថានភាពដំណាំស្រូវ និង​ស្ថានភាពទឹកទន្លេ៖ ដំណាំស្រូវស្ថិតក្នុងដំណាក់កាលហាលផ្កាប្រមាណ២០% និង៨០% នៅដំណាក់កាលដាក់ទឹកដោះ និងដាក់ម្សៅ  ទឹកជំនន់លិចផ្ទៃដីស្រូវផ្នែកខាងក្រោម (ផ្ទៃដីជិតទន្លេ) គឺបណ្តាលឲ្យខូចទាំងស្រុង បើទុំខ្លះម៉ាស៊ីនច្រូតក៍មិនអាចចុះប្រមូលផលបានទេ គឺទុកចោល។

 

ចំនួនអ្នកចូលទស្សនា
Flag Counter