សៀមរាប៖ ថ្ងៃពុធ ២រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០២៤ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា និងលើកទិសដៅអនុវត្តបន្តអំពីការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ក្រោមអធិបតីភាពលោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងមានការអញ្ចើញចូលរួមពីលោកស្រី សរ រឺណេ អនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យជំនាញ លោកនាយរងខណ្ឌ លោកនាយផ្នែក លោកនាយសង្កាត់ រដ្ឋបាលជលផល និងរដ្ឋបាលព្រៃឈើខេត្តសៀមរាបសរុបចំនួន៣៦នាក់ ស្រី៥នាក់។ គោលបំណង៖ កិច្ចប្រជុំនេះមានគោលបំណង ១-ផ្សព្វផ្សាយលទ្ធផលការងារសម្រេចបានក្នុងខែសីហា និងលើកទិសដៅបន្ត ២-ស្វែងរកបញ្ហាប្រឈម និងរកដំណោះស្រាយ និង៣-ត្រៀបរៀបចំប្រជុំបូកសរុបលទ្ធផល ៩ខែដើមឆ្នំា។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម