សៀមរាប៖ ថ្ងៃសុក្រ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហាឆ្នាំ២០២៤ លោកស្រី ព្រំ សុភាព អនុប្រធានការិយាល័យនីតិកម្មកសិកម្ម នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដឹកនំាសហការី បានចុះអនុវត្តសកម្មភាពការងារអធិការកិច្ច ដើម្បីពង្រឹងការអនុវត្តច្បាប់ស្ដីពី ការគ្រប់គ្រងថ្នាំកសិកម្ម និងជីកសិកម្ម ដែលកំពុងចរាចរណ៍ទិញលក់ចែកចាយលើទីផ្សារក្នុងស្រុកសូទ្រនិគម។ ជាលទ្ធផល៖ ត្រួតពិនិត្យដេប៉ូដាក់លក់ដុំ លក់រាយ ជី ថ្នាំកសិកម្ម សរុបបានចំនួន ៧ដេប៉ូ និងធ្វើការណែនំាផ្ទាល់មាត់០៣ ដេប៉ូ)។ ជាមួយគ្នានេះដែរ ក្រុមការងារបានបន្តធ្វើការណែនាំការអនុវត្តការតាំងលក់ល្អ តាមយថាប្រភេទ ជី ថ្នាំកសិកម្ម និងការតាំងលក់ឱ្យបានត្រឹមត្រូវ មានរបៀបរៀបរយស្របតាមបច្ចេកទេស និងពន្យល់រំលឹកម្ចាស់ដេប៉ូក្នុងការណែនាំបន្តដល់កសិករក្នុងការរៀបចំការទុកដាក់សំបកវេចខ្ចប់ថ្នាំកសិកម្មក្រោយការប្រើប្រាស់រួចឲ្យមានសុវត្ថិភាព មនុស្ស សត្វ និងបរិស្ថាន។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម