មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន ២ ករណី ស្ថិតក្នុងដែនសហគមន៍នេសាទស្រុកសូទ្រនិគម។
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
81

សៀមរាប៖ ថ្ងៃចន្ទ១៤រោច ខែស្រាពណ៌ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នំា២០២៤ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលសូទ្រនិគម និងសង្កាត់រដ្ឋបាលជលផលអន្លង់សំណរ ប្រើប្រាស់ការណូត   ចំនួន០២គ្រឿង កម្លាំងសរុប០៩នាក់ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទដោយឧបករណ៍ខុសច្បាប់បានចំនួន ០២ករណី (ឧបករណ៍លបលូ និងឧបករណ៍ស្បៃមុង) នៅចំណុចកោះធំ ដល់ចំការទាល់ក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ដោយកាប់បំផ្លាញចោលឧបករណ៍ខុសច្បាប់នៅនឹងកន្លែងមាន៖ក្បាលលបលូ ចំនួន ០៥គ្រឿង របាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ប្រវែង៦០០ម៉ែត្រ ចម្រឹងចំនួន​៥០០​ដើម ក្បាលស្បៃមុង   ចំនួន ២០គ្រឿង របាំងស្បៃមុង ប្រវែង១០០០ម៉ែត្រ លែងកូនត្រី ចំនួន៣០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter