មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាបសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន ២ករណី ស្ថិតក្នុងដែនសហគមន៍នេសាទស្រុកពួក។
ចេញ​ផ្សាយ ០២ កញ្ញា ២០២៤
58

សៀមរាប៖ ថ្ងៃចន្ទ១៤រោច ខែស្រាពណ៌ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលក្រស្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក បញ្ជាការកងរាជអាវុធហត្ថពួក ក្រុមព្រិក្សាឃុំពោធិ៍ទ្រាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍ទ្រាយ ប៉ុស្តិ៍នគរបាលរដ្ឋបាលមុខប៉ែន  គណៈកម្មកាសហគមន៍ទ្រាយ សហគមន៍នេសាទសសរស្តម្ភដឹកនាំដោយលោកថ្លៃ ចិន ពិបាលរងនៃគណៈអភិបាលស្រុកពួក កំលាំងចូលរួម ២០នាក់ ប្រើប្រាស់កាណូត៤គ្រឿងបានចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងដែនសហគមន៍នេសាទ ចាប់ពីចំណុចខ្លាក្រាបដល់ស្រែខ្យង និងចំណុចស្រែរូង ជាលទ្ធផលបង្ក្រាបបានចំនួន២ករណី (ប្រើប្រាស់ឧបករណ៍លបលូ និងឧបករណ៍លូស្បៃម៉ុង) ដែលជាបទល្មើសជលផល ហើយក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនូវឧបករណ៍ខុសច្បាប់ស្តីពីជលផលនៅនឹងកន្លែងមាន៖ក្បាលលបលូចំនួន ៥គ្រឿង របាំងសាច់អួនតូចជាងបីសង់ទីម៉ែត្រប្រវែង១ ០០០ម ចម្រឹងចំនួន ១ ២០០ដើម លូស្បៃមុងចំនួន ១០ គ្រឿង របាំងស្បៃមុង ៩០០ម៉ែត្រ ព្រលែងត្រីចំនួន១០គីឡូ។

ចំនួនអ្នកចូលទស្សនា
Flag Counter