មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន ២ករណី ស្ថិតក្នុងដែនសហគមន៍នេសាទក្រុងសៀមរាប។
ចេញ​ផ្សាយ ០៣ កញ្ញា ២០២៤
54

សៀមរាប៖ ថ្ងៃចន្ទ១៤រោច ខែស្រាពណ៌ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នំា២០២៤  ផ្នែករដ្ឋបាលជលផលចុងឃ្នៀស សង្កាត់រដ្ឋបាលជលផលភ្នំក្រោម និងសហគមន៍នេសាទចុងឃ្នៀស ប្រើប្រាស់កាណូត១គ្រឿង កម្លាំង៦នាក់ បានចុះប្រតិបត្តិការទប់ស្កាត់និងបង្រ្កាបបទល្មើសជលផលនៅចំណុចខាងលិចភ្នំក្រោមបាន០២ករណី(នេសាទដោយឧបករណ៍លបលូនិងឧបករណ៍ស្បៃមុង) ក្រុមការងារបានបំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផលចោលនៅនឹងកន្លែងរួមមាន៖ក្បាល លបចំនួន០៦គ្រឿង របាំងសាច់អួនប្រវែង៦០០ម៉ែត្រ លូស្បៃមុងចំនួន ០៩ គ្រឿង របាំងស្បៃមុង  ប្រវែង ៤០០ ម៉ែត្រ ចម្រឹងចំនួន ៤០០ ដើម ព្រលែងត្រីចំនួន ១០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter