សៀមរាប៖ ថ្ងៃអង្គារ១កើត ខែភទ្របទ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ និងសហគមន៍នេសាទមាត់ខ្លាចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅដែននេសាទសហគមន៍កំពង់ឃ្លាំង និងសហគមន៍មាត់ខ្លានៅចំណុចដីក្រហម កោះក្អែក និងក្រពើស្គម (ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៌ចំនួន០១ករណី) ដកហូតយកមកទុកបំផ្លាញចោលដែលជាឧបករណ៍ខុសនិងច្បាប់មាន÷ ឧបករណ៍ឈ្នក់រួមផ្សំភ្លើងពណ៌ សាច់ឈ្នក់ចំនួន០៣គ្រឿងទំហំ(១៤ម×១៤ម×សម្រុង០៤ម×ក្រឡា០,០៨ម) អាគុយ៥០អំអែចំនួន០១គ្រឿង និងអំពូលភ្លើងពណ៌ចំនួន០២គ្រឿង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម