សៀមរាប៖ ថ្ងៃពុធ២កើត ខែភទ្របទ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ លោក សាំង សុផល ប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងសហការី បានចុះពិនិត្យ និងវាយតម្លៃបន្តលើផលប៉ះពាល់ដំណាំស្រូវដោយគ្រោះរាំងស្ងួត នៅឃុំស្រណាល ស្រុកក្រឡាញ់ ដែលមានការចូលរួមពីមន្ត្រីរដ្ឋបាលស្រុកក្រឡាញ់ ដឹកនាំដោយលោក សុខ ណារ៉េត អភិបាលនៃគណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំស្រណាល ដឹកនាំដោយលោក ឡុក វួន ប្រធានក្រុមប្រឹក្សាឃុំ។ តាមរយៈនៃការប្រជុំពិភក្សា និងការចុះពិនិត្យ និងវាយតម្លៃរួមគ្នាបានបញ្ជាក់អោយឃើញថា៖ ផ្ទៃដីដំណាំស្រូវប៉ះពាល់់ដោយគ្រោះរាំងស្ងួតទាំង ១ ៧១០ហិកតា ត្រូវបានលូតលាស់ឡើងវិញ ក្រោយពីទទួលបានទឹកភ្លៀងជាបន្តបន្ទាប់ចាប់ពីថ្ងៃទី ២៧ ខែសីហា រហូតមកដល់ថ្ងៃទី៤ ខែកញ្ញា នេះ ដោយទឹកភ្លៀងបានរាយប៉ាយគ្រប់ភូមិទាំង១៣ នៅក្នុងឃុំ។ ចំពោះបញ្ហាខាងលើ ក្រុមប្រឹក្សាឃុំ និងរដ្ឋបាលស្រុក នឹងបន្តរិះរក មធ្យោបាយសមស្រប ដើម្បីទាញយកប្រភពទឹកពីស្ទឹងក្រឡាញ់ និងស្ទឹងផ្លាំង សម្រាប់ស្រោចស្រពស្រែ ដែលងាយរងគ្រោះនៅក្នុងកូនរដូវប្រាំង នាឆ្នាំក្រោយៗទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម