សៀមរាប៖ ថ្ងៃព្រហស្បតិ៍៣កើត ខែភទ្របទ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នំា២០២៤ ក្រុមការងារយេនឌ័ររបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានចុះផ្ដល់វគ្គបណ្ដុះបណ្ដាលស្ដីពី គោលនយោបាយក្របខណ្ឌយុទ្ធសាស្រ្តបញ្ច្រាបយេនឌ័រ និងការពារកុមារក្នុងវិស័យកសិកម្ម ក្រោមអធិបតីភាពលោកស្រី សរ រឺណេ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដល់សមាជិកសហគមន៍កណ្ដែកមានលាភជោគជ័យ នៅភូមិគ្រាង ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលមានអ្នកចូលរួមសរុប ៣០ នាក់។ វគ្គបណ្ដុះបណ្ដាលនេះគំាទ្រដោយថវិកាកម្មវិធីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឆ្នំា២០២៤។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម