សៀមរាប៖ ថ្ងៃសុក្រ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ខែ កញ្ញា ឆ្នាំ ២០២៤ លោកប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ព្រំ វិច ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ព្រមទាំងមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាល លោក គិម វណ្ណៈ អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម លោកស្រីប្រធានក្រុមប្រឹក្សាស្រុកសូទ្រនិគម លោកស្រីប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក និងមានការចូលរួមពីអាជ្ញាធរស្រុកសូទ្រនិគម បានចូលរួមបើកឱ្យដំណើរការសត្តឃាតដ្ឋានថ្មី របស់លោក សាន សែម ស្ថិតនៅភូមិត្រាចពក ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ក្នុងកម្មវិធីនេះផងដែរ បានធ្វើផ្សព្វផ្សាយច្បាប់ស្តីអំពី សុខភាពសត្វ និងផលិតកម្មសត្វ បទដ្ឋានគតិយុត្តិបសុពេទ្យ ការធ្វើអនាម័យសាច់សត្វ និងបទបញ្ជាផ្ទៃក្នុងនៅសត្តឃាតដ្ឋាន ដែលមានអ្នកចូលរួមសរុបចំនួន ៣៤នាក់ស្រី០៧។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម