សៀមរាប៖ ថ្ងៃសុក្រ៤កើត ខែភទ្របទ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលក្រឡាញ់ សង្កាត់រដ្ឋបាលជលផលពួក បញ្ជាការកងរាជអាវុធហត្ថពួក អធិការនគរបាលស្រុក ប៉ុស្តិ៍នគរបាលរដ្ឋបាលកែវពណ៍ គណៈកម្មកាសហគមន៍កែវពណ៍ គណៈកម្មការសហគមន៍នេសាទខ្នាត ដឹកនាំដោយលោក ថ្លៃ ចិន អភិបាលរងនៃគណៈអភិបាលស្រុកពួក ដែលមានកំលាំងចូលរួម១៩នាក់ ប្រើប្រាស់កាណូតចំនួន៣គ្រឿង បានចុះទប់ស្កាត់បង្ក្រាបបទល្មើសនេសាទក្នុងដែនសហគមន៍នេសាទខ្នាត ចាប់ពី ត្រពាំងផ្តៅ អូរធំ និងត្រពាំងល្បើក ជាលទ្ធផលបង្ក្រាបបានចំនួន២ករណី(ប្រើប្រាស់ឧបករណ៍លបលូចំនួន១ករណី និងឧបករណ៍លូស្បៃមុងចំនួន១ករណី) ក្រុមការងារបានធ្វើការកាប់បំផ្លាញចោលនៅនឹងកន្លែងមាន៖ ក្បាលលបលូចំនួន១១គ្រឿង របាំងសាច់អួនតូចជាងបីសង់ទីម៉ែត្រប្រវែង ១២០០ម៉ែត្រ លូស្បៃមុង ចំនួន៨ គ្រឿង របាំងស្បៃមុង៩០០ម៉ែត្រ ចម្រឹងចំនួន១ ១០០ដើម ព្រលែងត្រីចម្រុះចំនួន ២០គីឡូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម