លោក ជា សុភៈមករា អនុប្រធានការិយាល័យកសិឧស្សាហកម្មបានសម្របសម្រួលក្រុមការងារនាយកដ្ឋានកសិ ឧស្សាហកម្មចុះស្រង់ស្ថិតិសិប្បកម្មកែច្នៃ ក្នុងខេត្តសៀមរាប។
ចេញ​ផ្សាយ ១១ កញ្ញា ២០២៤
70

សៀមរាប៖ ថ្ងៃពុធ ៩កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤ លោក ជា សុភ:មករា អនុប្រធានការិយាល័យកសិ ឧស្សាហកម្ម និងសហការីបានចូលរួមសម្របសម្រួលក្រុមការងារនាយកដ្ឋានកសិ-ឧស្សាហកម្ម ដឹកនាំដោយលោក ហាស់ ពិសិដ្ឋ អនុប្រធាននាយកដ្ឋានកសិ ឧស្សាហកម្ម ចុះស្រង់ស្ថិតិសិប្បកម្មកែច្នៃ ហេង ហួត (កែច្នៃត្រីងៀត) សិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ចន្ទីភ្នំគូលែន នៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប និង ចុះស្រង់ស្ថិតិសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ភូមិចន្ទី ក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប។  គោលបំណង នៃការចុះស្រង់ស្ថិតិ គឺ សិក្សាលើការប្រមូលទិន្នន័យអ្នកកែច្នៃផលិតផលកសិកម្មកម្ពុជា។

ចំនួនអ្នកចូលទស្សនា
Flag Counter