សៀមរាប៖ ថ្ងៃពុធ១១កើត ខែ ភទ្របទ ឆ្នាំរោង ឆស័កព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ២០២៤ ផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់ និងសហការីចុះពិនិត្យ ធ្វើកិច្ចសន្យា និងបិទបញ្ឈប់សកម្មភាពរោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើ រោងសន្និធិលក់ចែកចាយផល អនុផលព្រៃឈើ និងរោងលក់គ្រឿងសង្ហារឹម គ្មានច្បាប់ និងហួសសុពលភាព ក្នុងដែនសមត្តកិច្ចផ្នែករដ្ឋបាលព្រៃឈើក្រឡាញ់។ ជាលទ្ធផល ក្រុមការងារបានចុះពិនិត្យធ្វើកិច្ចសន្យាដល់ម្ចាស់សិប្បកម្ម និងរោងសន្និធិ និងរោងលក់គ្រឿងសង្ហារឹមបានចនួន២៤កន្លែង ក្នុងនោះរោងសិប្បកម្ម២២កន្លែង រោងសន្និធិ ១កន្លែង និងរោងលក់គ្រឿងសង្ហារឹម១កន្លែង។ ជាមួយគ្នានេះដែរ ក្រុមការងារបានផ្សព្វផ្សាយ និងពង្រឹងការអនុវត្តច្បាប់ស្ដីពី ព្រៃឈើ និងណែនាំឲ្យម្ចាស់មកសុំអនុញ្ញាតច្បាប់ មកបន្តសុពលភាព ដោយទុករយពេល១៥ថ្ងៃ និងចុះស្រង់បន្តទៀត។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម