សៀមរាប៖ ថ្ងៃព្រហស្បតិ៍ ១០កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ លោក សូ ផល្លា នាយផ្នែករដ្ឋបាលព្រៃឈើជីក្រែង បានដឹកនាំលោកនាយរងផ្នែក និងលោកនាយ នាយរងសង្កាត់រដ្ឋបាលព្រៃឈើក្រោមឱវាទ សហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់កណ្តាលដឹកនំាដោយលោកស្រី លឹម សុភាព អនុប្រធាននាយកដ្ឋានចម្ការព្រៃដាំ និងព្រៃឯកជន ចូលរួមដាំឈើចំនួន ២ ០០០ដើម (ធ្នង់ កកោះ គគីរ គ្រញូង និងឈើទាល) នៅក្នុងសហគមន៍ព្រៃឈើទទឹងថ្ងៃមានទីតាំងស្ថិតនៅភូមិចាន់ហៀ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ កម្មវិធីគំាទ្រដោយគម្រោង MOE-INRM-09-2024 ដោយមានការចូលរួមពីអាជ្ញាធរឃុំបឹងមាលា សមាជិកគណ:កម្មាធិការសហគមន៍ ព្រះសង្ស យាយជី តាជី និងសិស្សានុសិស្ស សរុបចំនួន១៥០ អង្គ នាក់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម