មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន ១ ករណី ស្ថិតក្នុងដែនសហគមន៍នេសាទស្រុកជីក្រែង ខេត្តសៀមរាប។
ចេញ​ផ្សាយ ១៦ កញ្ញា ២០២៤
93

សៀមរាប៖ ថ្ងៃចន្ទ១៤កើត ខែភទ្របទ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នំា២០២៤  ផ្នែករដ្ឋបាលជលផលដំដែក សង្កាត់រដ្ឋបាលជលផលអន្លង់សំណរ សង្កាត់រដ្ឋបាលជលផលកំពង់ក្តី  និងសហគមន៍នេសាទអន្លង់សំណរបានសហការជាមួយឧទ្យានុបរិស្ថានតំបន់ប្រើប្រាសច្រើនយ៉ាងបឹងទន្លេសាបស្នាក់ការបរិស្ថានអន្លង់សំណរ ចុះទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទចាប់ពីឃុំអន្លង់សំណរ ឃុំស្ពានត្នោត ឃុំល្វែងឫស្សីដល់ព្រំប្រទល់ស្រុកស្ទោងខេត្តកំពង់ធំបានចំនួន១ករណី (ដោយប្រើឧបករណ៍ស្បៃមុង) ។ ក្រុមការងារបានសម្រេចដកហូតយកមកកាប់បំផ្លាញចោលឧបករណ៍នេសាទខុសនឹងច្បាប់នៅនឹងកន្លែងមាន៖ ឧបករណ៍នស្បៃមុង ស្បៃមុងចំនួន៤៥គ្រឿង  របាំងស្បៃមុងប្រវែង ២ ២០០ម៉ែត្រ ចម្រឹងចំនួន ៥០០ដើម និងលែងកូនត្រីចម្រុះចំនួន១០០គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter