មន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលសៀមរាប សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យ និងបង្ត្រាបបទល្មើសជលផលបានចំនួន ២ករណី ស្ថិតក្នុងដែនសហគមន៍នេសាទស្រុកសូទ្រនិគម ខេត្តសៀមរាប។
ចេញ​ផ្សាយ ១៦ កញ្ញា ២០២៤
125

សៀមរាប៖ ថ្ងៃចន្ទ១៤កើត ខែភទ្របទ ឆ្នំារោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នំា២០២៤ ផ្នែករដ្ឋបាលជលផលដំដែក និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគម សហការជាមួយឧទ្យានុរក្សបរិស្ថានតំបន់ប្រើប្រាស់ច្រើនយ៉ាងស្នាក់ការកំពង់ឃ្លាំង ចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងរដូវបិទនេសាទក្នុងដែននេសាទសហគមន៍កំពង់ឃ្លាំង ចាប់ពីចំណុចព្រំប្រទល់ឃុំកំពង់ភ្លុក ដល់ព្រំប្រទល់ភូមិមាត់ខ្លា បានចំនួន ០២ ករណី។ ក្នុងនោះ៖ ១-នេសាទដោយឧបករណ៍លបលូដែលមានក្រឡាតូចជាង ៣ សង់ទីម៉ែត្រ និងឧបករណ៍ស្បៃមុង ដោយបានកាប់បំផ្លាញចោលនៅនឹងកន្លែងរួមមាន៖ ក្បាលលបលូ ចំនួន ០៥គ្រឿង របាំងសាច់អួនប្រវែង ៥០០ម៉ែត្រ  និងចម្រឹងចំនួន ២០០ដើម និង ២-នេសាទឧបករណ៍ស្បៃមុង  ក្បាលស្បៃមុង ចំនួន ០៩គ្រឿង របាំងសាច់ស្បៃមុង ប្រវែង៨០០  ម៉ែត្រ ចម្រឹងចំនួន ៣០០ដើម និងលែងត្រីចំនួន ៩០ គីឡូក្រាម។ ការចុះបង្ក្រាបបទល្មើសប្រើប្រាស់កម្លំាងចំនួន ៧ នាក់ និងទកាណូតចំនួន ២ គ្រឿង។ 

ចំនួនអ្នកចូលទស្សនា
Flag Counter