វគ្គបណ្ដុះបណ្ដាលបច្ចេកទេសការចិញ្ចឹមមាន់ដល់កសិករនៅឃុំព្រៃជ្រូក ស្រុកពួក។
ចេញ​ផ្សាយ ១៧ កញ្ញា ២០២៤
128

សៀមរាប៖ ថ្ងៃអង្គារ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័កព.ស២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ ការិយាល័យផលិតកម្ម និងបសុព្យានបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានរៀបចំផ្ដល់វគ្គបណ្ដុះបណ្ដាលបច្ចេកទេសការចិញ្ចឹមមាន់ដល់កសិករនៅភូមិប្រដាក់ ឃុំព្រៃជ្រូក ស្រុកពួក។ វគ្គបណ្ដុះបណ្ដាលនេះមានអ្នកចូលរួមសរុបចំនួន ២៨នាក់ ស្រី ២៥នាក់។  គាំទ្រដោយថវិកាកម្មវិធីរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នំា២០២៤។ 

ចំនួនអ្នកចូលទស្សនា
Flag Counter