ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសជលផល ក្នុងភូមិសាស្រ្តក្រុងសៀមរាប ខេត្តសៀមរាប។
ចេញ​ផ្សាយ ១៩ កញ្ញា ២០២៤
47

សៀមរាប៖ ថ្ងៃព្រហស្បតិ៍២រោច ខែភទ្របទឆ្នាំ រោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកម្លាំងចម្រុះ   ដែលសមាសភាពចូលរួមមាន លោក សោម សុវណ្ណ នាយរងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប លោក ហៃ យុង អភិបាលរងក្រុងសៀមរាប លោក ធិននី សុទ្ធី នាយខណ្ឌរដ្ឋបាលជលផលសៀមរាប មន្រ្តីបរិស្ថានប្រចាំស្នាក់ការចុងឃ្នៀស តំណាងមន្ទីរបរិស្ថានខេត្តសៀមរាប និងកំលាំងសហគមន៍នេសាទចុងឃ្នៀស។ ប្រតិបត្តិការបង្រ្កាបនេះ មានកំលាំងសរុបចំនួន២២នាក់ ដោយប្រើមធ្យោបាយកាណូតចំនួន០៤គ្រឿង ចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើស ចាប់ពីចំណុច ចុងស្ទឹងអារញ្ញ ភូមិអារញ្ញ សង្កាត់សៀមរាប រហូតដល់ចំណុចទំនប់ព្រហូត និងទំនប់រាំងទេ ស្ថិតនៅក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ ជាលទ្ធផលនៃការបង្រ្កាប បានចំនួន០២ករណី ក្នុងនោះទី១បានរុះរើ និងបំផ្លាញចោលនៅនឹងកន្លែងនូវឧបករណ៍នេសាទរបាំងសាច់អួនក្រឡាតូចជាង៣សង់ទីម៉ែត្រ ដែលវត្ថុតាងនោះរួមមាន៖ របាំងសាច់អួនចំនួន១១ របាំង     សាច់អួនប្រវែង១ ៦០០ម៉ែត្រ   ក្បាលលបចំនួន១១គ្រឿង បង្គោលចំរឹងចំនួន៧០០ដើម និងករណីទី២. ការនេសាទដោយឧបករណ៍នេសាទ ស្បៃមុង វត្ថុតាងទាំងអស់រួមមាន៖ របាំងស្បៃមុងចំនួន០៦ របាំង  លូស្បៃមុងចំនួន​០៦គ្រឿង សាច់ស្បៃមុងប្រវែង៤០០ម៉ែត្រ  ចំរឹងចំនួន១៥០ដើម  និងបានចាក់លែងកូនត្រីចម្រុះចំនួន៣០គីឡូក្រាម៕

ចំនួនអ្នកចូលទស្សនា
Flag Counter