សៀមរាប៖ ថ្ងៃព្រហស្បតិ៍២រោច ខែភទ្របទឆ្នាំ រោង ឆស័កព.ស.២៥៦៨ត្រូវនឹងថ្ងៃនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ហៃ វាសនា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ដឹកនាំក្រុមការងារពូជដំណាំរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយក្រុមការងារពូជដំណាំរបស់នាយកដ្ឋានពូជដំណាំនៃអគ្គនាយកដ្ឋានកសិកម្មដឹកនាំដោយលោក តៃ ច័ន្ទតារា អនុប្រធាននាយកដ្ឋានពូជដំណាំ នៃអគ្គនាយកដ្ឋាកសិកម្ម បានចុះផ្សព្វផ្សាយច្បាប់ស្ដីពី ពូជដំណាំ។ គោលបំណង ឲ្យម្ចាស់ដេប៉ូលក់គ្រា ពូជដំណាំ បានយល់ដឹងស្តីពីពូជដំណាំ ដែលកំណត់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងការចុះផ្សព្វផ្សាយនេះ ក្រុមការងារបានអនុវត្តន៍ក្នុងស្រុកប្រាសាទបាគងបានដេប៉ូចំនួន២កន្លែង ស្រុកសូទ្រនិគមបានដេប៉ូចំនួន ២កន្លែង និងស្រុកជីក្រែងបានដេប៉ូចំនួន ២កន្លែង។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម